រាហ៊ូចាប់ច័ន្ទ
Tena
I, ពន្លឺបាំងបិត ផ្ទៃមេឃងងឹត ពិភពលោកប្រែជាអ័ព្វរស្មី មនុស្សគ្រប់គ្នា ឆោឡោកណ្ដាល
រាត្រី រាហ៊ូអប្រិយកំពុង តែចាប់ច័ន្ទហើយ ម្ដេចចោទស្នេហ៍ខ្ញុំ ថានាំទុក្ខធំ រារាំងក្ដីស្នេហ៍នេះ
មិនដែលស្បើយ រាហ៊ូច័ន្ទគេថាមិនមែនគូឡើយ ច័ន្ទគ្រាសផុតហើយ ថ្ងៃណាឡើយ បាន ជួប
អូន ទៀត
Pre, ម្ដេចស្នេហាត្រូវជួប ត្រូវឃ្លាត់ តើថ្ងៃក្រោយត្រូវបែបណាទៀត ឬពិតជាតិនេះយើង ពិត
គ្មានវាសនា បងមិនជឿលើព្រហ្មលិខិត បងមិនជឿលើបណ្ដាសា ទោះឧបសគ្គរារាំងធំប៉ុណ្ណា
ប្រែជាផ្លូវបងឆ្ពោះទៅរកជីវ៉៉ា ដួងច័ន្ទថ្លាជះពន្លឺភ្លឺទ្វេរដង
R, ច័ន្ទអូនរះត្រងនោះ សុខទុក្ខយ៉ាងណាដែ តើអូនមាននឹកបងទេ មាននឹកបងទេ តើ
ពន្លឺខែប្រែរនោច ឬ ពេញវង់ រាហ៊ូបងត្រង់នេះកំពុងតែទ្រៀមខ្លួន ច័ន្ទគ្រាសលើក ក្រោយ
ជួបអូន លើកក្រោយជួបអូន មិនយូទេស្ងួនយើងនឹងនៅក្បែរគ្នារហូត
(ភ្លេង)
Rap, Ugh!!!! All they say I'm just the one who wanna tryna hurt her but everything I used
to do I wanna be with her អឺ ហាអឺ អើង អើយ ទោះគ្រប់គ្នាក្នុងលោក គេស្អប់គេខ្ពើម គេ
មិនសរសើរ គេតិះដៀលចំអកឡើឡើយអោយបង ថាល្ងីល្ងើ ក៏បងសុខចិត្តធ្វើដើម្បីអូន
Pre, ម្ដេចស្នេហាត្រូវជួប ត្រូវឃ្លាត់ តើថ្ងៃក្រោយត្រូវបែបណាទៀត ឬពិតជាតិនេះយើង ពិត
គ្មានវាសនា បងមិនជឿលើព្រហ្មលិខិត បងមិនជឿលើបណ្ដាសា ទោះឧបសគ្គរារាំងធំប៉ុណ្ណា
ប្រែជាផ្លូវបងឆ្ពោះទៅរកជីវ៉៉ា ដួងច័ន្ទថ្លាជះពន្លឺភ្លឺទ្វេរដង
R, បងកំពុងទៅហើយ កំពុងឆ្ពោះទៅហើយ លើកនេះបងមិនបណ្ដោយ បងមិនបណ្ដោយ
លេបអូនទុក្ខហើយ មិនខ្ជាក់វិញទេ យើងនឹងចាកចេញឆ្ងាយពីមុខមាត់គេ នាំយកពន្លឺ
ដួងខែ ពន្លឺដួងខែ ជាវិថីស្នេហ៍ក្នុងលំហរដ៏សែនស្ងប់ស្ងាត់
END, ល្ខោននេះវាល្មមចប់ហើយ ឱបងប្អូនអើយ នៅអាល័យធ្វើអ្វី វណ្ណះស្នេហ៍ឃាំងខណ្ឌ
ផ្ដាច់និស្ស័យ ដូចរាហ៊ូថ្លៃ ចាញដៃបណ្ដាសា យើងអាចបង្កើតស្នេហា មិនប្រាកដ្ឋថាតែងតែ
ជោគជ័យ ពេលខ្លះត្រឹម ជាទ្រព្យមាតម្លៃ ក្នុងក្ដីស្រម៉ៃគ្មានថ្ងៃការពិតឡើយ
Comments
Post a Comment